ផ្សារកំពង់អំពិល ខេត្តព្រៃវែងត្រូវអគ្គិភ័យឆាបឆេះបំផ្លាញអស់ច្រើនតូប

ខេត្តព្រៃវែង ៖ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្សារកំពង់អំពិល ត្រូវបានអគ្គិភ័យឆាបឆេះដោយខូចខាតតូបលក់ដូរជាច្រើនផងដែរ។ ផ្សារកំពង់អំពិលមានទីតាំងស្ថិតនៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។

តាមការបញ្ចាក់របស់លោកអធិការ ស្រុកពារាំងបានឲ្យថា ឡានទឹកជាច្រើនគ្រឿងបានបាញ់ពន្លត់ ហើយក៏ពុំមាននរណាម្នាក់រងគ្រោះដល់អាយុជីវិត ខណៈដែលទំហំខូចខាតនៅពុំទាន់ដឹងនៅឡើយទេ៕