រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ព្រឹកថៃ្ងព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៥០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើ៖
១. របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខេត្ត។
២. កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្ត។
៣. របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត។
៤. របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣។
៥. សេចក្ដីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦)។
៦. ការបែងចែករង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិកសាលាខេត្ត សម្រាប់ខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៣។
៧. តារាងបែកចែក សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ទទួលបន្ទុកតាមដានព័ត៌មានតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ។
អុឹមមុន្នីចិន្តា 0964466124