ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​ និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បាន​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​ឈូក​

រសៀល​ថ្ងៃ​ទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០២៣​នេះ​ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​ និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បាន​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​ឈូក​ ស្រុក​ឈូក​ ប្រមាណ ៦០​នាក់​​ ដេីម្បី​សម្ដែង​ការថ្លែង​អំណរគុណ​ដល់សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្ដេច បានផ្តល់ការរៀបចំ​ដំបូលផ្សារថ្មីឡេីងវិញ ព្រមទាំងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារបានល្អប្រសើរច្រេីន។ ក្នុងឱកាសនោះដែរ អាជីវករបានសំដែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីតម្រូវការ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសអាជីវករផ្សារឈូក ស្រុកឈូក ខេត្តកំពត។

អុឹមមុន្នីចិន្តា 0964466124