ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងចំនួន០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ និងប្រកាសជួសជុលផ្លូវបេតុងចំនួន ២៩ខ្សែ ប្រវែង ១៤,១៣២ម៉ែត្រ ស្ពានចំនួន ០១ទីតាំង លូកាត់ទទឹងផ្លូវចំនួន ៦ទីតាំង និងលូប្រអប់ចំនួន ០២កន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្តប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋនៅស្រុកព្រៃនប់ប្រមាណជាង ៨០០នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញមានប្រសាសន៍ទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្តីពីការបើកការដ្ឋានជួសជុលផ្លូវបេតុង ០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រនៅស្រុកព្រៃនប់ ថ្ងៃនេះដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិក្នុងស្រុមព្រៃនប់ យើងបើកកាដ្ឋានជួសជុលផ្លូវបេតុង ០១ខ្សែ សម្រាប់ស្រុកព្រៃនប់ យើងមាន ២២គម្រោង ស្មើនឹងផ្លូវបេតុងចំនួន ៣០ខ្សែ មានប្រវែង ១៤៤៩៧ម៉ែត្រ និងលូកាត់ទទឹងផ្លូវ ចំនួន ៦ទីតាំង លូរប្រអប់ចំនួន ០២កន្លែង សួនរង្វង់មូលវាលរេញ ការតបណ្តាញអគ្គិសនីនៅសាលាវិទ្យល័យទួលកែវ ការសាងសង់បណ្ណាល័យ ០១ខ្នង នៅវិទ្យាល័យទួលកែវ និងការសាងសង់មត្តេយ្យសិក្សាសហគមន៍ បន្ទប់ទឹកចំនួន ៤ទីតាំង ស្ថិតនៅស្រុកព្រៃនប់ មាននៅភូមិអូរឧកញ៉ាហេង បឹងតាព្រហ្ម ជើងគោ និងឃុំទឹកល្អក់ ជាគម្រោងអភិវឌ្ឍនៅស្រុកព្រៃនប់ឆ្នាំ២០២៣នេះ ហើយរាល់គម្រោងទាំងអស់នេះ សូមប្រកាសបើកការដ្ឋានចេញពីទីនេះ ថ្ងៃនេះព្រមៗគ្នាតែម្តង មកដល់ថ្ងៃនេះយើងបើកការដ្ឋាន ៨ខ្សែផ្លូវ ដែលមានក្រុមហ៊ុនចំនួន២ បានដេញថ្លៃបាន ដំណើរការសាងសង់ ហើយមានគម្រោងខ្លះនៅស្រុកព្រៃនប់ និងគម្រោងខ្លះនៅស្រុកផ្សេងៗទៀតផងដែរ ព្រោះគម្រោងនេះពង្រាយតាមឃុំ សង្កាត់ទាំង២៩ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថ្នាក់ខេត្ត ព្រមទាំងបានធ្វើការណែនាំដល់ក្រុង ស្រុក ឃុំ សង្កាត់ បន្តការយកចិត្តទុកដាក់រៀបចំសិក្សាគម្រោង ការដេញថ្លៃឱ្យបានសមស្រប ព្រោះកញ្ចប់ថវិកាដែលយើងមាន ដើម្បីបង្កើនប្រសិទ្ធិផលតម្លាភាពក្នុងមូលដ្ឋាន ក្នុងការប្រើប្រាស់កញ្ចប់ថវិកាឪ្យមានប្រសិទ្ធិភាព ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវខិតខំគិតគូររៀបចំប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវឱ្យប្រជាពលរដ្ឋរបស់យើងបន្តការគាំទ្រសម្រាប់អាណត្តិនេះ និងអាណត្តិខាងមុខបន្តទៀតក្រុមប្រឹក្សាឃុំ សង្កាត់របស់យើងមានសមត្ថភាព មានការយល់ដឹង គិតគូរឱ្យបានត្រឹមត្រូវ មានតម្លាភាពប្រជាពលរដ្ឋ និងគាំទ្រអស់លោកគ្រប់អាណត្តិតទៅមុខទៀតហើយចាត់ទុកភារកិច្ចនេះ ជារឿងសំខាន់ នៃកំណែទម្រងវិមជ្ឍការ និងវិសហមជ្ឍការជាម៉ែត្រវាស់ស្ទង់មួយយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាប្រើប្រាស់កញ្ចប់ថវិកាក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យចំទិសដៅ មានប្រសិទ្ធភាព ប្រសិទ្ធផលនៅក្នុងមូលដ្ឋាន ឃុំ សង្កាត់ភាគច្រើនបានបំពេញការងារល្អ តែនៅឃុំសង្កាត់មួយចំនួនតូច មិនបានយកការងារនេះមកធ្វើការគិតគូរដោយខ្លួនទេ អាចនិយាយាបានថា សមត្ថភាពក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ មិនត្រូវបានលើកកម្ពស់តាមររៀបនៃការអនុវត្តផែនការសកម្មភាពដោយផ្ទាល់ យើងត្រូវប្រើប្រាស់កញ្ចប់ថវិការបស់យើងទៅជាសមិទ្ធផលឱ្យបានច្រើននៅក្នុងមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានធ្វើការប្រឡងប្រណាំងពានរង្វាន់ការបំរើសេវាសង្គម សម្រាប់បណ្តាឃុំ សង្កាត់នៅទូទាំងប្រទេស ដោយឡែកនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានជម្រុញឱ្យមានការប្រឡងប្រណាំងការបំរើសេវាល្អ ដើម្បីឱ្យថ្នាក់មូលដ្ឋានមានការប្រឡងប្រណាំងផ្តល់រង្វាន់លើកទឹកចិត្តលើការងារបំរើសេវាល្អ ជូនបងប្អូនប្រជាពលរដ្ឋ ហើយចាប់ពីឆ្នាំ២០២២ និងបន្តមកឆ្នាំ២០២៣ ក្នុងការបំរើសេវាល្អ និងទទួលយកសំណូមពរពីប្រជាពលរដ្ឋ ក្នុងគោលដៅបំរើសេវាសាធារណនៅមូលដ្ឋានកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ក្រមារជូនប្រជាពលរដ្ឋដែលបានចូលរួមម្នាក់ក្រម៉ា ០១ និងក្រុមគ្រូពេទ្យ ១០នាក់ ទទួលថវិកា ម្នាក់ ១០ម៉ឺនរៀល។

មុន្នីចិន្តា 0964466124