ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តព្រះសីហនុ, ព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។

ថ្លែងក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំផងដែរ ៕

មុន្នីចិន្តា 0964466124