មេធាវីលោក តាំង ម៉េងលាង ចេញសេចក្តីបំភ្លឺថាមិនបានទៅយកដីរបស់ឈ្មោះ អ៊ុក សាម៉េន, អ៊ុក សារឿន ដែល ស្ថិតនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដូចការផ្សាយអង្គភាពមួយចំនួននោះទេ 

ខេត្តស្វាយរៀង៖ ក្រោយពីមានការផ្សព្វផ្សាយក៏ដូចជាឡាយសារព័ត៍មានតាមរយៈបណ្តាញសង្គមមួយចំនួនចំណងជើងការឡាយថា”ម្ដងនេះគាត់ថាឡាយដាក់ជីវិត្តតែម្ដង”(ស្វាយរៀង)​និងក្នុងអត្ថន័យថាលោក តាំង ម៉េងលាង មិនបានទៅយកដីរបស់ឈ្មោះ អ៊ុក សាម៉េន, អ៊ុក សារឿន ដែល ស្ថិតនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសបុគ្គលនិងធ្វើអោយមានការយល់ច្រឡំពីសំណាក់មហាជនដែលតាមដាននូវបណ្តាញសង្គមនោះបានចេញសេចក្តីបំភ្លឺជួនបងប្អូនពលរដ្ឋនិងមហាជនព្រមទាំងអ្នកសារព័ត៍មានជ្រាបថា៖

ខ្ញុំមេធាវី ជឺ កុសល អត្តលេខ ៦៥១ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មាន ការិយាល័យមេធាវី ឈ្មោះ ក្រុមហ៊ុនមេធាវី កម្ពុជា ចិន ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៤៣១ ជាន់ទី៦ បន្ទប់៦.៨ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាមេធាវីតំណាងដោយអាណត្តិឱ្យលោក តាំង ម៉េងលាង មានអាសយដ្ឋានផ្ទះលេខ ២៤៥ហ្សេ

ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សូមបំភ្លឺជូនបណ្តាសារពត៌មានតាមបណ្តាញសង្គមហ្វេសបុក និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថាៈ

១. លោក តាំង ម៉េងលាង មិនបានទៅយកដីរបស់ឈ្មោះ អ៊ុក សាម៉េន, អ៊ុក សារឿន ដែល ស្ថិតនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដូចការបំភ្លឺ របស់ ឈ្មោះ អ៊ុក សាម៉េន, អ៊ុក សារឿន នោះទេ។

២. លោក តាំង ម៉េងលាង បានទិញដីពីម្ចាស់ដី ដែលមានក្បាលដីលេខ ៨២៧ មាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២០០៦០៦០៣-០៨២៧ ចុះថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៨ ដែលស្ថិតនៅ ភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ចេញដោយប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រឹមត្រូវតាមច្បាប់។

៣. ការចុះផ្សាយរបស់បណ្តាសារពត៌មានសារតាមបណ្តាញសង្គមហ្វេសបុក គឺជាការចុះ ផ្សាយពត៌មានដែលគ្មានភស្តុតាង ច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កូនក្តីខ្ញុំ យ៉ាងធ្ងន់ធ្ងរបំផុត។

សូមបណ្តាសារពត៌មានតាមបណ្តាញសង្គមហ្វេសបុក និងសាធារណៈជន ដែលបានបង្ហោះ

នូវពត៌មាននិងឈ្មោះរបស់កូនក្តីខ្ញុំសូមមេត្តាបញ្ឈប់ជាបន្ទាន់និងធ្វើការកែតម្រូវតាមលិខិតបំភ្លឺនេះ។ អាស្រ័យហេតុនេះ សូមបណ្តាសារពត៌មានតាមបណ្តាញសង្គមហ្វេសបុកនិងសាធារណៈជន ទាំងអស់ជ្រាបជាពត៌មាន។

សូមបណ្តាសារពត៌មានតាមបណ្តាញសង្គមហ្វេសបុក និងសាធារណៈជនទាំងអស់ទទួល នូវ ការគោរពរាប់អានអំពីខ្ញុំ។
អង្គភាពយើងខ្ញុំទំនាក់ទំនងទៅលោកហង្ស សំណាង ជាចាងហ្វាងគេហទំព័រហង្ស សំណាង ប៉ុស្តិ៍បានបញ្ជាក់ ប្រាប់ ទូរទស្សន៍ online LSN យើងខ្ញុំថាលោកផ្សាយព័ត៌មានតាមការរយៈការពឹងពាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាការស្នើសុំពីប្រជាពលរដ្ឋ ផងដែរ លោកថាក្នុងនាមដែលជាអ្នកផ្សាយព័ត៌មានដែលឡាយផ្ទាល់ឃើញអ្វីនិយាយនិង លោកមិនមានអចេតនាណាមួយបង្ខូចបង្កាច់ទៅលើបុគ្គលណាទេ ក្នុងនាមខ្ញុំជានាយកទូរទស្សន៍អនឡាញ LSN ទទួលការចេញផ្សាយ បកស្រាយបំភ្លឺរបស់លោក តាំង ម៉េងលាង តាមរយៈការស្នើសុំ សូមបងប្អូនអ្នកសារព័ត៌មានកុំយល់ច្រឡំថាក្នុងនាមអ្នកសារព័ត៌មានដូចគ្នាមានអ្នកផ្សាយមានអ្នកបំភ្លឺ អង្គហេតុច្បាប់របបអ្នកសារព័ត៌មានការស្នើសុំបំភ្លឺណាមួយនេះជាតុបកិច្ច ស្របច្បាប់ច្បាប់របបអ្នកសារព័ត៌មាន
អង្គភាពយើងខ្ញុំរង់ចាំការកែសម្រួលព័ត៌មានដែលបានចេញផ្សាយរៀងរាល់ម៉ោងធ្វើការទំនាក់ទំនងលេខទូរសព្ទ 097: 9097908 081:604449