


ជនសង្ស័យដែលលួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី
ថ្ងៃចេញផ្សាយៈ December 14, 2022
ភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចមុខរោងកុនចេនឡាខណ្ឌទួលគោក រាជធានីភ្នំពេញ
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១៥:៥០នាទី មានករណីរំលោភទំនុកចិត្ត (យកម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងកើតឈាងខាងជើង ផ្សាររាត្រីរង្វង់មូលធូរេន ស្ថិតនៅភូមិ កំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ក្រោយកើតហេតុកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការ និងផ្តល់ព័ត៌មានមកកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និង ប្រដេញតាមប្រព័ន្ធអាយខ្លោត (iCloud) ទូរស័ព្ទដៃរបស់ជនរងគ្រោះ រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចមុខរោងកុនចេនឡា ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៨:៤០នាទី។
ជនសង្ស័យ ឈ្មោះ សូ ស្រីនិច ភេទ ស្រី អាយុ ២២ឆ្នាំ ទីលំនៅក្រុមទី២៣ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅបណ្តោៈអាសន្ន ផ្ទះជួលភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជួលបន្ទប់ក្បែរគ្នា រយៈពេលប្រមាណជាង ១ខែ)។
ជនរងគ្រោះឈ្មោះ ស៊ុត សាវរី ភេទស្រី ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសុវណ្ណសគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា ស៊ូមមើអុិច (zoomer x ) ពណ៌ ស លាយក្រហម ពាក់ផ្លាកលេខ កំពត ១N៨៨៨១, ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ១២ pro max ពណ៌ ទឹកសមុទ្រ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងរៀបចំឯកសារប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕





