កិច្ចប្រជុំករណីសំណើសុំកែសម្រួលទំហំផ្លូវ របស់ប្រជាពលរដ្ឋនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំករណីសំណើសុំកែសម្រួលទំហំផ្លូវរបស់ប្រជាពលរដ្ឋ ១៧គ្រួសារ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដោយមានការចូលរួមពីតំណាងមន្ទីរដែនដី មន្ទីរធនធានទឹក មន្ទីរកសិកម្ម រដ្ឋបាលស្រុក ឃុំ និងប្រជាពលរដ្ឋពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តក៍បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងស្នើសុំជាក់ស្តែងផងដែរ។