អភិបាលរងខេត្តមណ្ឌលគិរីបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងរបស់ខេត្ត

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក ចាន់ រតនា អភិបាលរងខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូ សវនកម្មផ្ទៃក្នុង លោកស្រីនាយករងរដ្ឋបាល ទីចាត់ការ-អង្គភាព ចំណុះអរដ្ឋបាលខេត្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគារដ្ឋបាលខេត្ត។