កីឡាការិនីខេត្តស្វាយរៀង បានទទួលមេដាយក្នុងការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ លោកជំទាវ

ដួង វណ្ណា សមាជិការដ្ឋសភាមណ្ឌលស្វាយ

រៀងតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត

ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង

ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច

និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានអញ្ជេីញជួបសំណេះសំណាលជាមួយ​ កីឡាករ កីឡាការិនីខេត្តស្វាយរៀង ដែលទេីបបញ្ចប់ក្នុងការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២​ ដែលបានទទួលមេដាយជូនខេត្តស្វាយរៀង​ សរុប ៤០ គ្រឿង ក្នុងនោះមេដាយមាសចំនួន១៥ គ្រឿង មេដាយប្រាក់ចំនួន១៧ គ្រឿង និងមេដាយសំរឹទ្ធិចំនួនចំនួន០៨ គ្រឿង ចំណែកកីឡាបាល់ទាត់នារីទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះក៏មានការឧបត្ថម្ភថវិកានិងសម្ភារៈ​ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ និងថវិការបស់រដ្ឋបាលខេត្តជូនដល់កីឡាករ​ កីឡាការិនី​ ផងដែរ។