
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ចូ បៃដិន ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក
ថ្ងៃចេញផ្សាយៈ December 18, 2020
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយជូន លោក ចូ បៃដិន ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ លោក បៃឌិន។
ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ លោក ចូ បៃឌិន យ៉ាងដូច្នេះថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានកិត្តិយសដ៏ធំធេង និង សេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦»៕